Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឧកញ៉ាទាំងអស់រក្សាកិត្តិស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1187
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឧកញ៉ាទាំងអស់រក្សាកិត្តិស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឧកញ៉ាទាំងអស់រក្សាកិត្តិស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូរឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឧកញ៉ាទាំងអស់រក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា ឱ្យស័ក្តិសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ត្រាស់បង្គាប់ និងផ្តល់គោរមងារជាអ្នកឧកញ៉ា ឬឧកញ៉ា ដោយប្រកាន់យកនូវឥរិយាបទប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។

ការអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាស ជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងប្រធានកិត្តិយស ខ្ញុំសូមគាំទ្រការបង្កើតឱ្យមានសមាគមនេះឡើង និងសូមផ្តាំផ្ញើទៅកាន់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់គប្បី លៃលកយ៉ាងណាត្រូវអនុវត្តឱ្យបានល្អ និងខ្ជាប់ខ្ជួននូវប្រការដូចតទៅ បន្តរក្សាកិត្តិសព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ស័ក្តិសមត្រូវបានព្រះមហាក្សត្រទ្រង់ផ្តល់សេចក្តីទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្តល់គោរមងារជាអ្នកឧកញ៉ា ឬឧកញ៉ា ដោយប្រកាន់យកនូវឥរិយាបទប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែក អភិវឌ្ឍសង្គមជាតិយើងតាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តដល់ឧកញ៉ាចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឱ្យបាន ដាច់ខាតនូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ ពិសេសជួយផ្គត់ផ្គង់អុកស៊ីសែន បន្ថែមដល់ ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈការបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យទាក់ទងធុរជន ឬសមាគមវិនិយោគិនបរទេសធំៗឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ពោលគឺបំពេញតួនាទីឱ្យបានល្អ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។

បន្ថែមលើនេះសូមចូលរួមឱ្យបានសកម្មជា ពិសេសលើការធ្វើទំនើបកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការជំរុញបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្មឱ្យស្របតាមបរិការណ៍ នៃបដិវត្តកម្មឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ឱ្យកាន់តែច្រើនថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏សូមណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការ សកម្មភាពបីឆ្នាំរំកិល ដែលបាន កំណត់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង