Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1149
សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូចនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សុំផ្តាំផ្ញើចំពោះក្មួយៗទាំងអស់ សូមកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយក្មួយៗនឹងបានឈប់សម្រាករយៈពេល៣ថ្ងៃ ហើយក្មួយៗនឹងទទួលបានប្រាក់បៀរវត្ស ហើយសុំទៅចូលរួមបោះឆ្នោតទាំងអស់គ្នា»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងចលនាណាក៏ដោយ ពិតមែនតែវាជាសិទ្ធក៏ប៉ុន្តែវាមិនគួរនោះទេ បើមួយភូមិមាន ១០០គ្រួសារ គេទៅបោះឆ្នោត ៩៨គ្រួសារ ហើយឯងនៅសល់ ២គ្រួសារ ដែលមិនទៅបោះឆ្នោត នឹងក្លាយជាមនុស្សឯកោជាមិនខាន ហើយក៏ត្រូវគេកត់សំគាល់ថា ជាជនប្រឆាំងនឹងការបោះឆ្នោត ហើយក៏វាពាក់ព័ន្ធនឹងពួកមេខ្លោងក្បត់ជាតិ ៣ជំនាន់ដែលវាឱ្យធ្វើចឹង ហើយថ្ងៃក្រោយយើងរស់នៅជាមួយគេវាពិបាក។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រជាពលរដ្ឋមានសិទ្ធទៅបោះឆ្នោតគ្រប់ៗ និងជ្រើសរើសនូវគណបក្សណាដែលមានលទ្ធភាពផ្តល់សេចក្តីសុខ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏សូមបញ្ជាក់ដែរ ជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋ គឺបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការអភិវឌ្ឍទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលលកន្លងមក ដែលបានឈ្នះភ្លូកទឹក ភ្លូកដី កាលពីឆ្នាំ២០២២កន្លងទៅ នឹងសង្ឃឹមថាឆ្នាំ២០២៣ នឹងទទួលបាននូវសន្លឹកឆ្នោតសារជាថ្មីម្តងទៀត ដើម្បីឱ្យគណបក្សប្រជាជន មានលទ្ធភាពដឹកនាំការងារបន្តទៀតផងដែរ៕

អត្ថបទទាក់ទង