Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម ដែលប្រាប់បរទេសកុំមកវិនិយោគ និងទិញផលិតផលកម្ពុជា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1169
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម ដែលប្រាប់បរទេសកុំមកវិនិយោគ និងទិញផលិតផលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម ដែលប្រាប់បរទេសកុំមកវិនិយោគ និងទិញផលិតផលកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា កម្ពុជាត្រូវតែកម្ចាត់អ្នកនយោបាយជ្រុលនិយម ដែលប្រាប់បរទេសកុំមកវិនិយោគ និងទិញផលិតផលរបស់កម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសដទៃ ទោះបីជាប្រឆាំងគ្នា ក៏គេមិនសម្លាប់ប្រជាជនឯងនោះទេ គេទុកឱកាសឲ្យប្រជាជនមានឱកាស មានមុខរបរ និងមានការងារធ្វើ តាមរយៈការជំរុញបរទេសឲ្យមកវិនិយោគនៅក្នុងស្រុក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអតីតនាយករដ្ឋមន្ត្រីថៃ ២ នាក់បងប្អូន គេមិនដែលបាននិយាយមួយម៉ាត់ណាសោះ ទាមទារឲ្យបរទេសកៀបសង្កត់ ចំពោះនយោបាយ និងសេដ្ឋកិច្ចរបស់ថៃ។ ខុសពីអ្នកនយោបាយជ្រុលនិយមនៅកម្ពុជាយើង អ្នកខ្លះមានកូនធ្វើជាកម្មករដែរ តែបែរជាប្រាប់ឲ្យគេដាក់ទណ្ឌកម្មកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាក់ស្តែង ការងារដែលក្មួយៗបានសព្វថ្ងៃនេះ បានមកពីណា? មិនមែនបានមកពីក្រុមប្រឆាំងទេ គឺបានមកពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការដឹកនាំរបស់រាជរដ្ឋាភិបាល​ របស់គណបក្សប្រជាជនកម្ពុជា។ ពួកប្រឆាំង បានត្រឹមតែទៅប្រាប់បរទេសកុំមកវិនិយោគនៅកម្ពុជា កុំមកទិញទំនិញពីកម្ពុជា​ និងសូមឲ្យដាក់ទណ្ឌកម្ម ចំពោះកម្ពុជា។ អញ្ចឹងយើងក៏កំពុងមានវិធានការ ឆ្លើយតបនឹងបញ្ហាទាំងឡាយ ឆ្លើយតបនឹងពួកជ្រុលនិយម។ នៅកម្ពុជា ត្រូវតែកម្ចាស់ចោលពួកជ្រុលនិយម ដែលបំផ្លាញជាតិសាសន៍ខ្លួ​នឯង»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវកម្មករ កម្មការិនីឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ព្រោះបើគ្មានសុខសន្តិភាពអ្វីៗនឹងត្រូវបំផ្លាញ និងអំពាវនាវទៅកាន់កម្មករ និងថៅកែ នៅតាមរោងចក្ររួមគ្នាថែរក្សាភាពសុខសាន្តក្នុងរោងចក្រ។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបន្តប្រកាសអំពាវនាវឲ្យ កម្មករ កម្មការិនីទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយជម្រើសដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋ គឺការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង