ក្រុមការងារសម្របសម្រួលចម្រុះ(JCTF)កម្ពុជា-ថៃលើការងារដោះមីនមនុស្សធម៌ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ(VTC) ដើម្បីពិភាក្សានិងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាព
 ក្រុមការងារសម្របសម្រួលចម្រុះ(JCTF)កម្ពុជា-ថៃលើការងារដោះមីនមនុស្សធម៌ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ(VTC) ដើម្បីពិភាក្សានិងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាព
							
							ក្រុមការងារសម្របសម្រួលចម្រុះ(JCTF)កម្ពុជា-ថៃលើការងារដោះមីនមនុស្សធម៌ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ(VTC) ដើម្បីពិភាក្សានិងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាព
						យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិ បានឱ្យដឹងថាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ(JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនលើការងារដោះមីនមនុស្សធម៌ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ(SOP)របស់ក្រុមការងារសម្របសម្រួលចម្រុះ(JCTF)។
ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណៈវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន(JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី៕
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia
On the afternoon of 31 October 2025, the Cambodia-Thailand Joint Coordinating Task Force (JCTF) on Humanitarian Demining of the two countries held a meeting via VTC to discuss and identify pilot area in the priority border areas for Humanitarian Demining, in accordance with the spirit of the First Special Meeting of the General Border Committee (GBC), which shall be executed in compliance with the Standard Operating Procedures (SOP) of the Joint Coordinating Task Force (JCTF).
The identification of this pilot area for Humanitarian Demining shall be carried out in accordance with the criteria, conditions and positions of each side; also, the Humanitarian Demining activities in this area are without prejudice to the survey and demarcation of the land boundary, which is the authority of the Joint Boundary Commission (JBC). For post-mined clearance areas, it shall be preserved in their original condition pending decision to be made by the Joint Boundary Commission (JBC). This Humanitarian Demining work shall be carried out based on the principle of respecting sovereignty and territorial integrity
 
                




