Khmer First Close

កិច្ចប្រជុំពិសេស(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃបានបញ្ចប់ដោយជោគជ័យឈានដល់ការចុះហត្ថលេខាលើ «កំណត់ហេតុរួមស្តីពី ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់»

ដោយ៖ សម្បត្តិ កិត្យា ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ 198
កិច្ចប្រជុំពិសេស(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃបានបញ្ចប់ដោយជោគជ័យឈានដល់ការចុះហត្ថលេខាលើ «កំណត់ហេតុរួមស្តីពី ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់» កិច្ចប្រជុំពិសេស(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃបានបញ្ចប់ដោយជោគជ័យឈានដល់ការចុះហត្ថលេខាលើ «កំណត់ហេតុរួមស្តីពី ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់»

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងកម្ពុជា បានឲ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១៥:០៥នាទីរសៀល នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកមិញនេះ។

សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។

កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៥:៤៧នាទី ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

Press Release
Unofficial Translation

Her Excellency General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia, would like to inform the public, as well as national and international media outlets, as follows:

At 3:05 PM on October 31, 2025, at the O’Smach border checkpoint in Oddar Meanchey Province, the Cambodian Military Region 4 and the Thai 2nd Army Area held a special meeting of the Cambodia–Thailand Regional Border Committee (RBC) to discuss the removal of heavy and destructive weapons and equipment, following the Special Regional Border Committee (RBC) Joint Secretariat Meeting, which was concluded this morning.

This meeting was co-chaired by Lieutenant General Pov Heng, the commander of the Military Region 4 of the Kingdom of Cambodia, and Major General Virakyuth Raksing, the Commander of the 2nd Army Area of the Kingdom of Thailand, with participation from ASEAN Observer Team (AOT) based in Cambodia and Thailand to monitor, verify, and ensure the full, accurate, and effective implementation of the ceasefire agreement.

Both parties discussed and agreed on a concrete plan for the gradual and phased removal of heavy and destructive weapons and equipment under the observation and verification of the AOT, with the joint objective of de-escalating military tension.

This meeting reflected the commitment of both parties to uphold and implement the agreements adopted in the Joint Declaration between Cambodia and Thailand, signed by Samdech Thipadei Hun Manet Prime Minister of Cambodia and Thailand Prime Minister, in Kuala Lumpur on October 26, 2025, witnessed by the U.S. President Donald J.Trump and Malaysia’s Prime Minister Anwar Ibrahim, as well as the outcomes of the 2nd Special Meeting of the Cambodia–Thailand General Border Committee (GBC) held in Malaysia on October 23, 2025, with a sincere and irrefutable good-faith.

The meeting concluded at 3:47 PM, with both sides agreeing and signing an Agreed Minutes on “the Removal of Heavy and Destructive Weapons and Equipment.” Both parties reaffirm their strong commitment to fully and effectively implement this significant outcome document.

At the same time, Cambodia sincerely hopes that this positive step will contribute to the joint efforts of both countries to promote peace, stability, and the return to normalcy in the near future.

Friday, October 31, 2025, Oddar Meanchey Province.

អត្ថបទទាក់ទង