Khmer First Close

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញចូលរួមជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 212
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញចូលរួមជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញចូលរួមជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា។

កិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងភាពជាដៃគូគ្នាដ៏យូរអង្វែង និងដើម្បីស្វែងយល់ពីមធ្យោបាយថ្មីៗនៃកិច្ចសហប្រតិបត្តិការការពារជាតិ ដែលផ្តល់នូវផល ប្រយោជន៍រួម និងផ្តោតទៅលើអនាគត ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

អត្ថបទទាក់ទង