ក្រសួងការបរទេសកម្ពុជា៖ រាជរដ្ឋាភិបាល បានធ្វើការតវ៉ាជាផ្លូវការ និងបើកការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិលកម្ពុជាដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន
ក្រសួងការបរទេសកម្ពុជា៖ រាជរដ្ឋាភិបាល បានធ្វើការតវ៉ាជាផ្លូវការ និងបើកការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិលកម្ពុជាដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់និង៣នាក់រងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថាន ទូតថៃប្រចាំនៅទីក្រុងភ្នំពេញហើយនឹងចាត់វិធានការសមស្របដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹង កន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិលដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។
សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដូចខាងក្រោម៖





