Khmer First Close

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំនិងដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សចំពោះការវាយប្រហាររបស់យោធាថៃមកលើជនស៊ីវិលកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 193
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំនិងដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សចំពោះការវាយប្រហាររបស់យោធាថៃមកលើជនស៊ីវិលកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំនិងដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្សចំពោះការវាយប្រហាររបស់យោធាថៃមកលើជនស៊ីវិលកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ចំពោះការវាយប្រហារដោយប្រដាប់អាវុធដោយកងយោធាថៃមកលើជនស៊ីវិលកម្ពុជានាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលបណ្តាលឱ្យប្រជាជនកម្ពុជាស្លាប់និងរបួស។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងមកលើជនស៊ីវិលកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនានាព្រមទាំងបានបំពាន សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួផងដែរ។

ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំនិងដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទូលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេននិងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆាផងដែរ៕

អត្ថបទទាក់ទង