បែកធ្លាយសំឡេង អគ្គលេខាធិការបក្សភ្លើងទៀន ឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ពេលចុះពង្រឹងមូលដ្ឋាន (Video inside)

(ភ្នំពេញ)៖ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ទម្លាយសំឡេង ដែលឆ្លៀតទាក់ទងស្រីស្នេហ៍ទៅកម្សាន្តអារម្មណ៍ ពេលចុះពង្រឹងមូលដ្ឋានកន្លងមក។
សំឡេងសន្ទនានេះ ត្រូវបានគេឃើញចែកចាយតាមហ្វេសប៊ុកមួយចំនួនដូចជា៖ Facebook ឈ្មោះ Mo Ana, Thatsak Boonmak និង ហ្វេសប៊ុក Khmer leak ជាដើម។