Khmer First Close

កម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល១១ខែឆ្នាំនេះ ធ្លាក់ចុះ៣%

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ 223
កម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល១១ខែឆ្នាំនេះ ធ្លាក់ចុះ៣% កម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល១១ខែឆ្នាំនេះ ធ្លាក់ចុះ៣%

(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះបានបញ្ជាក់ថា នៅរយៈពេល១១ខែឆ្នាំនេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបាន ៤០លានដុល្លារ ពីការលក់សំបុត្រជូនផ្ញើចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ ធ្លាក់ចុះ៣.៤១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។

សម្រាប់ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរវិញ ក្នុងរយៈពេលជិត១ឆ្នាំនេះមានចំនួនជិត៨៧ម៉ឺននាក់ ធ្លាក់ចុះ៣.៤៧%។

ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៧លានដុល្លារផងដែរ ក្នុងរយៈពេល១១ខែនេះ៕

អត្ថបទទាក់ទង