កម្ពុជា-អុីស្រាអែល ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
(ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្គីដន សាអា (Gideon Sa’ar) រដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋអុីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ដែលនឹងកំណត់នូវយន្តការ និងអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាអាចពិចារណាក្នុងការទៅធ្វើការងារលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខនេះ។
អុីស្រាអែល ជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វេីឱ្យអុីស្រាអែល គឺជាគោលដៅទីផ្សារការងាររបស់ពលករប្រទេសជាច្រេីនដែលចង់ធ្វេីការ៕










