Khmer First Close

សារព័ត៌មានផ្លូវការធំៗរបស់ថៃ ដែលធ្លាប់ផ្សាយព័ត៌មានប្រឌិតខុសពីការពិត ពាក់ព័ន្ធករណីឧត្តមសេនីយ៍ឯក ស្រី ឌឹក, ពេលនេះបង្ហាញយ៉ាងច្បាស់ថាព័ត៌មានថៃទាំងនោះ មានចេតនាបង្កើតព័ត៌មានក្លែងក្លាយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 203
សារព័ត៌មានផ្លូវការធំៗរបស់ថៃ ដែលធ្លាប់ផ្សាយព័ត៌មានប្រឌិតខុសពីការពិត ពាក់ព័ន្ធករណីឧត្តមសេនីយ៍ឯក ស្រី ឌឹក, ពេលនេះបង្ហាញយ៉ាងច្បាស់ថាព័ត៌មានថៃទាំងនោះ មានចេតនាបង្កើតព័ត៌មានក្លែងក្លាយ សារព័ត៌មានផ្លូវការធំៗរបស់ថៃ ដែលធ្លាប់ផ្សាយព័ត៌មានប្រឌិតខុសពីការពិត ពាក់ព័ន្ធករណីឧត្តមសេនីយ៍ឯក ស្រី ឌឹក, ពេលនេះបង្ហាញយ៉ាងច្បាស់ថាព័ត៌មានថៃទាំងនោះ មានចេតនាបង្កើតព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ សារព័ត៌មានផ្លូវការធំៗរបស់ថៃ ធ្លាប់បានចេញផ្សាយព័ត៌មានប្រឌិតខុសពីការពិត និងចោទប្រកាន់ថា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ បានទទួលមរណភាពក្នុងព្រឹត្តិការណ៍ ប៉ះទង្កិចគ្នាប្រដាប់អាវុធរយៈពេល៥ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ។
ការផ្សាយព្រោងព្រាតរបស់សារព័ត៌មានថៃនោះ ក្រោយមកត្រូវបានលុបចេញវិញជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមទាំង Facebook និងវេបសាយ។ ប៉ុន្ដែនៅសល់មួយចំនួនមិនបានលុបនោះទេ គិតមកត្រឹមរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក កំពុងឈរជើងដឹកនាំបញ្ជាកម្លាំងទ័ពជួរមុខយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យរបស់កម្ពុជា។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក កាលពីម្សិលមិញ បានបង្ហាញវត្តមានក្នុងកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅខេត្តព្រះវិហារ។
ថ្វីបើលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បង្ហាញវត្តមានចូលរួមកម្មវិធីក៏ពិតមែន ប៉ុន្ដែនៅតែមានសារព័ត៌មានថៃមួយចំនួនចោទប្រកាន់ទៀតថា នោះជារូបភាពដែលបង្កើតឡើងដោយ AI មិនមែនជារូបពិតប្រាកដឡើយ។ ឆ្លើយតបចំពោះការចោទប្រកាន់នោះ Fresh AI ក៏បានស្កេនពិនិត្យរូបភាព ដោយលទ្ធផលបញ្ជាក់ថា រូបភាពនៃការបង្ហាញវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មិនមែនជាការបង្កើតឡើងដោយ AI នោះទេ៕

អត្ថបទទាក់ទង