Khmer First Close

យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ដោយ៖ សម្បត្តិ កិត្យា ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ 207
យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិបានឲ្យដឹងថាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដូចតទៅ៖

វេលាម៉ោងប្រមាណ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងហេតុការណ៍បាញ់ ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង១៤:៣២នាទីរសៀល។

នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុង ប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រម ព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំងសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង