ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ដោយសារការវាយប្រហាររបស់យោធាថៃមកលើទឹកដីកម្ពុជានិងកំពុងគំរាមកំហែងដល់ប្រជាជនស៊ីវិល
ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ដោយសារការវាយប្រហាររបស់យោធាថៃមកលើទឹកដីកម្ពុជានិងកំពុងគំរាមកំហែងដល់ប្រជាជនស៊ីវិល
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ «សេចក្តីថ្លែងការណ៍រួម» ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul។
ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើងដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំង ភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។
អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាពដែលយើងតែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននិងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែនដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធាក្នុងការការពារខ្លួនតែប៉ុណ្ណោះ។
ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ពមិនថានៅក្នុងកាលៈទេសៈណាឡើយ។
On the morning of the 8th December, once again Cambodia peace has been disturbed, especially since the milestone ‘Joint Declaration’ signed on October 26th in Kuala Lampur.
Once again sounds of gunshots, heavy weapons artillery shells burst and the use of fighter jets, which have caused fear among our people, the images of our people fleeing their homes for their safety and especially our school children who just arrived at school have to run in panic due to the dangerous events.
What Cambodians want is the peace we hold dear and wholeheartedly cherished, consistently we have maintained our sincere position of choosing to resolve our border dispute amicably and not through military means.
Let’s Cambodian voice be heard throughout the world and let it be peace for the sake of both our People Cambodians and Thais alike.
Our hearts and minds, our trust and confidence are with our troops in the frontline no matter the circumstances.






