Khmer First Close

លោក Moon Pich អំពាវនាវដលពលរដ្ឋខ្មែរ-អាមេរិកកាំង បន្តសរសេរលិខិតឬញត្តិដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកជួយដោះស្រាយវិបត្តិនិងដាក់សម្ពាធភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 196
លោក Moon Pich អំពាវនាវដលពលរដ្ឋខ្មែរ-អាមេរិកកាំង បន្តសរសេរលិខិតឬញត្តិដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកជួយដោះស្រាយវិបត្តិនិងដាក់សម្ពាធភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព លោក Moon Pich អំពាវនាវដលពលរដ្ឋខ្មែរ-អាមេរិកកាំង បន្តសរសេរលិខិតឬញត្តិដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកជួយដោះស្រាយវិបត្តិនិងដាក់សម្ពាធភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាព

យោងតាមការបង្ហោះផ្សាយក្នុងបណ្តាញសង្គមរបស់ លោក Moon Pich ដែលជាពលរដ្ឋខ្មែរ-អាមេរិកកាំងមួយរូបបានបង្ហោះខ្លឹមសារដូចតទៅ៖

បងប្អូនខ្មែរ-អាមេរិកាំងជាទីគោរព និងជាទីរាប់អាន!
នៅក្នុងគ្រាដ៏លំបាកនេះ សូមបងប្អូនមេត្ដាបន្តសរសេរលិខិត ឬញត្តិទៅកាន់សមាជិកសភា ព្រឹទ្ធសភា ដែលជាតំណាងរបស់ពួកយើងនៅតាមរដ្ឋនីមួយៗ ក៏ដូចជារដ្ឋាភិបាលអាមេរិករបស់ពួកយើងដើម្បីជំរុញឱ្យពួកគេយកចិត្តទុកដាក់ជួយដោះស្រាយវិបត្តិដែលមាតុភូមិរបស់ពួកយើងកំពុងប្រឈមមុខនិងដាក់សម្ពាធភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង (Cambodia–Thailand Peace Declaration)។

នេះ ជាអ្វីដែលពួកយើងអាចធ្វើបានសម្រាប់មាតុភូមិកំណើតរបស់ពួកយើង។

ការលំបាករបស់បងប្អូនជនរួមជាតិនៅឯមាតុភូមិកំណើត ក៏ជាការលំបាករបស់ពួកយើងដែរ ព្រោះពួកយើងគឺជាខ្មែរ។

ឈាមដែលហូរក្នុងខ្លួនរបស់ពួកយើងគឺជាឈាមខ្មែរ ដែលច្របាច់ដោយបេះដូងខ្មែរ។

Dear Cambodian-Americans,
In this painful moment for our beloved motherland, I call upon all of us to stand together. Please continue writing letters and petitions to our state representatives, Senators, and the U.S. government. Let us urge them to focus their attention on the crisis Cambodia is facing and to press Thailand to honor the Cambodia–Thailand Peace Declaration—a promise made for peace.

This is one of the most meaningful acts we can take for our homeland, even from afar.
For when our people suffer, we suffer.
When our land trembles, our hearts tremble with it.
No matter where we live, we remain Khmer—bound by the same roots, the same history, and the same unbreakable love for our nation.

អត្ថបទទាក់ទង