កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានភូតភរកុហក និងក្លែងក្លាយ
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមផេកផ្លូវការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មាន Thai Tribune និងផេកហ្វេសប៊ុក Army Military Force ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។
The Ministry of National Defence of Cambodia would like to reject the content published by the Thai Tribune newspaper and the Army Military Force Facebook page, which accused Cambodia of using foreign mercenaries to help launch suicide drones in the Cambodian-Thai border conflict. The Ministry asserts that this information is false, fabricated, and intended only to malign Cambodia.
Cambodia demands that the Thai side immediately cease all deliberate dissemination of false information aimed at diverting attention from its violations of international law. This disinformation campaign is intended to paint Cambodia in a negative light, thereby justifying the use of more brutal weapons against Cambodia.






