Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ នៅប្រទេសអូស្រ្តាលី អ្នកដែលមិនទៅបោះឆ្នោត ត្រូវរងការផាកពិន័យ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1211
សម្តេចតេជោ ហ៊ុន សែន៖ នៅប្រទេសអូស្រ្តាលី អ្នកដែលមិនទៅបោះឆ្នោត ត្រូវរងការផាកពិន័យ សម្តេចតេជោ ហ៊ុន សែន៖ នៅប្រទេសអូស្រ្តាលី អ្នកដែលមិនទៅបោះឆ្នោត ត្រូវរងការផាកពិន័យ

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រទេសប្រជាធិបតេយ្យដូចអូស្រ្តាលីជាដើម អ្នកដែលមិនទៅបោះឆ្នោត ត្រូវបានគេផាកពិន័យ ប៉ុន្តែសម្រាប់កម្ពុជាវិញ ការបោះឆ្នោតគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅក្រុមប្រឆាំងដែលបានធ្វើយុទ្ធនាការឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោតថា បើពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើពួកអ្នកឯងចិត្តសឿងកុំទៅបោះឆ្នោត ព្រោះនឹងធ្វើឱ្យសិទ្ធិបោះឆ្នោតរបស់ពួកអ្នកឯង ក៏ត្រូវចប់ដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យោងតាមវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដែលគ្រោងនឹងធ្វើនោះបានចែងថា ប្រសិនបើបុគ្គលណាមិនបានចេញទៅបោះឆ្នោត ស្មើនឹងដកសិទ្ធិខ្លួនឯងក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត៕

អត្ថបទទាក់ទង