Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លោក អ៊ិន សុភវិទ្យា និង សប្បុរសជន ជួយឧបត្ថម្ភ ថវិកាចំនួន ១០០០ដុល្លារអាមេរិកនិងគ្រឿងឧបភោគបរិភោគដល់អត្តពលិករត់ប្រណាំងលោក យី សុខសាន្ត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1184
លោក អ៊ិន សុភវិទ្យា និង សប្បុរសជន ជួយឧបត្ថម្ភ ថវិកាចំនួន ១០០០ដុល្លារអាមេរិកនិងគ្រឿងឧបភោគបរិភោគដល់អត្តពលិករត់ប្រណាំងលោក យី សុខសាន្ត លោក អ៊ិន សុភវិទ្យា និង សប្បុរសជន ជួយឧបត្ថម្ភ ថវិកាចំនួន ១០០០ដុល្លារអាមេរិកនិងគ្រឿងឧបភោគបរិភោគដល់អត្តពលិករត់ប្រណាំងលោក យី សុខសាន្ត

អត្តពលិករត់ប្រណាំងកម្ពុជា យី សុខសាន្ត ទទួលបានការឧបត្ថម្ភចំនួន ១០០០ដុល្លារ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនទៀតពីសប្បុរសជន

ភ្នំពេញ ៖ តាមរយៈការប្រកួតរត់ចម្ងាយ ៥០០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺអត្តពលិករត់ប្រណាំងកម្ពុជា លោក យី សុខសាន្ត បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបើទោះបីជាមិនបានទទួលជ័យជំនះយ៉ាងណាក៏ដោយ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺប្រពន្ធរបបស់គាត់ និងកូនប្រុសពីរនាក់ បានមកលើកទឹកចិត្តនិងស្រែកគាំទ្រ។ ដោយកូនប្រុសច្បងអាយុ ៨ឆ្នាំ បានស្រែកបន្លឺសម្លេងថា “ពុកស៊ូៗ”។ បន្ទាប់ពីឃើញឪពុករត់មកដល់គោលដៅ កូនប្រុសបានរត់ទៅរកឪពុកដោយយកទង់ជាតិបក់ឲ្យឪពុក។
វិដេអូប្រពន្ធ និងកូនៗ ស្រែកលើកទឹកចិត្តនិងគាំទ្រអត្តពលិករត់ប្រណាំងលោក យី សុខសាន្ត ត្រូវបានផ្សព្វផ្សសាយនៅលើបណ្តាញសង្គម និងបណ្តាញសារព័ត៌មានមួយចំនួនបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ដោយសារតែឃើញពីការតស៊ូនេះ បានធ្វើឲ្យសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់អត្តពលិករត់ប្រណាំងលោក យី សុខសាន្ត ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយមើលឃើញពីការលំបាក និងការតស៊ូរបស់អត្តពលិករត់ប្រណាំងកម្ពុជា លោក យី សុខសាន្ត ព្រមទាំងកូនប្រុសឈ្មោះ សាន រតនៈ ដែលទើបតែមានអាយុ ០៨ឆ្នាំ ត្រូវបានលោក អ៊ិន សុភវិទ្យា ព្រមទាំងញាតិមិត្តដែលជាសប្បុរសជន ជួយឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារអាមេរិក និងអង្ករចំនួន ៥បេ , មីជាតិចំនួន ៥កេស , ត្រីខ ចំនួន ៥យួរ , ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៊ីវចំនួន ៥យួរផងដែរ។

បន្ថែមពីលើនេះ លោក អ៊ិន សុភវិទ្យា ក៏បានសន្យាជួយឧបត្ថម្ភដល់ការរៀនសូត្ររបស់កូនប្រុសរបស់លោក យី សុខសាន្ត គឺកុមារា សាន រតនៈ នូវទឹកប្រាក់ក្នុងមួយខែចំនួន ៥០ម៉ឺនរៀល រយៈពេលពេញមួយឆ្នាំផងដែរ។

គួរបញ្ជាក់ថា លោក យី សុខសាន្ត ជាអត្តពលិករត់ប្រណាំងរបស់កម្ពុជាមួយរូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសារការផ្ដល់កំលាំងចិត្តរបស់កូនប្រុសទៅកាន់ឪពុកបើទោះបីជាមិនបានទទួលជ័យជំនះក៏ដោយ។ ក្រៅពីនេះ លោកក៏ធ្លាប់ចូលរួមប្រកួតប្រជែងជាច្រើនព្រឹត្តិការណ៍ជាមួយនឹងការទទួលបានជ័យលាភីជាបន្តបន្ទាប់ផងដែរ។

សូមរម្លឹកថា លោក យី សុខសាន្ត ជាក្មេងកំព្រាតាំងពីអាយុ ១២ឆ្នាំ ។ ហើយកាលពីជាង ៦ឆ្នាំមុន លោកត្រូវបានខ្សែភ្លើងឆក់ដៃគាត់ទាំងពីររងរបួសធ្ងន់ធ្ងររហូតគញរូពេទ្យសម្រេចកាត់ដៃរបស់គាត់ទាំងពីរចោល ដែលជាហេតុធ្វើឲ្យគាត់ពិការ។ លោកមានកូនប្រុសពីរនាក់ (កូនច្បងអាយុ ៨ឆ្នាំ និងកូនទី២ អាយុ ២ឆ្នាំ) គាត់តស់នៅបន្ទប់ជួលតូចចង្អៀតមួយនៅផ្លូវវ៉េងស្រេង។ ប្រពន្ធរបស់គាត់ដើរលក់ទឹកសុទ្ធ និងភេសជ្ជៈ។ បន្ទាប់ពីជូនកូនទៅសាលារៀន លោកយី សុខសាន្ត បានមកជួយលក់ប្រពន្ធដើម្បីយកថវិកាមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងបង់ថ្លៃសាសារៀនកូន៕ ប្រភពរស្មីកម្ពុជា

អត្ថបទទាក់ទង