Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឧបត្ថមថវិកាចំនួន ៤លានរៀល ដល់អត្តពលិក យី សុខសាន្ត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 2012
ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឧបត្ថមថវិកាចំនួន ៤លានរៀល ដល់អត្តពលិក យី សុខសាន្ត ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឧបត្ថមថវិកាចំនួន ៤លានរៀល ដល់អត្តពលិក យី សុខសាន្ត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានឧបត្ថមថវិកាចំនួន ៤លានរៀល ដល់អត្តពលិករត់ប្រណាំងកម្ពុជា យី សុខសាន្ត និងគ្រួសារ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោក អ៊ិន សុភវិទ្យា តំណាងឲ្យលោកឧត្តមសេនីយ៍ឯក មួង សុធា បាននាំយកថវិកាចំនួន ៤លានរៀល ប្រគល់ជូនអត្តពលិកជនពិកាជម្រើសជាតិកម្ពុជា យី សុខសាន និងក្រុមគ្រួសារ ព្រមទាំងបានសួរសុខទុក្ខផងដែរ។

តាមរយៈការប្រកួតរត់ចម្ងាយ ៥០០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺអត្តពលិករត់ប្រណាំងកម្ពុជា លោក យី សុខសាន្ត បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបើទោះបីជាមិនបានទទួលជ័យជំនះយ៉ាងណាក៏ដោយ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺប្រពន្ធរបបស់គាត់ និងកូនប្រុសពីរនាក់ បានមកលើកទឹកចិត្តនិងស្រែកគាំទ្រ។ ដោយកូនប្រុសច្បងអាយុ ៨ឆ្នាំ បានស្រែកបន្លឺសម្លេងថា “ពុកស៊ូៗ”។ បន្ទាប់ពីឃើញឪពុករត់មកដល់គោលដៅ កូនប្រុសបានរត់ទៅរកឪពុកដោយយកទង់ជាតិបក់ឲ្យឪពុក។
វិដេអូប្រពន្ធ និងកូនៗ ស្រែកលើកទឹកចិត្តនិងគាំទ្រអត្តពលិករត់ប្រណាំងលោក យី សុខសាន្ត ត្រូវបានផ្សព្វផ្សសាយនៅលើបណ្តាញសង្គម និងបណ្តាញសារព័ត៌មានមួយចំនួនបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ដោយសារតែឃើញពីការតស៊ូនេះ បានធ្វើឲ្យសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់អត្តពលិករត់ប្រណាំងលោក យី សុខសាន្ត ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយមើលឃើញពីការលំបាក និងការតស៊ូរបស់អត្តពលិករត់ប្រណាំងកម្ពុជា លោក យី សុខសាន្ត ព្រមទាំងកូនប្រុសឈ្មោះ សាន រតនៈ ដែលទើបតែមានអាយុ ០៨ឆ្នាំ ត្រូវបានលោក អ៊ិន សុភវិទ្យា ព្រមទាំងញាតិមិត្តដែលជាសប្បុរសជន ជួយឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារអាមេរិក និងអង្ករចំនួន ៥បេ , មីជាតិចំនួន ៥កេស , ត្រីខ ចំនួន ៥យួរ , ទឹកត្រីចំនួន ៥យួរ និងទឹកស៊ីអ៊ីវចំនួន ៥យួរផងដែរ។

បន្ថែមពីលើនេះ លោក អ៊ិន សុភវិទ្យា ក៏បានសន្យាជួយឧបត្ថម្ភដល់ការរៀនសូត្ររបស់កូនប្រុសរបស់លោក យី សុខសាន្ត គឺកុមារា សាន រតនៈ នូវទឹកប្រាក់ក្នុងមួយខែចំនួន ៥០ម៉ឺនរៀល រយៈពេលពេញមួយឆ្នាំផងដែរ។

គួរបញ្ជាក់ថា លោក យី សុខសាន្ត ជាអត្តពលិករត់ប្រណាំងរបស់កម្ពុជាមួយរូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសារការផ្ដល់កំលាំងចិត្តរបស់កូនប្រុសទៅកាន់ឪពុកបើទោះបីជាមិនបានទទួលជ័យជំនះក៏ដោយ។ ក្រៅពីនេះ លោកក៏ធ្លាប់ចូលរួមប្រកួតប្រជែងជាច្រើនព្រឹត្តិការណ៍ជាមួយនឹងការទទួលបានជ័យលាភីជាបន្តបន្ទាប់ផងដែរ។

សូមរម្លឹកថា លោក យី សុខសាន្ត ជាក្មេងកំព្រាតាំងពីអាយុ ១២ឆ្នាំ ។ ហើយកាលពីជាង ៦ឆ្នាំមុន លោកត្រូវបានខ្សែភ្លើងឆក់ដៃគាត់ទាំងពីររងរបួសធ្ងន់ធ្ងររហូតគញរូពេទ្យសម្រេចកាត់ដៃរបស់គាត់ទាំងពីរចោល ដែលជាហេតុធ្វើឲ្យគាត់ពិការ។ លោកមានកូនប្រុសពីរនាក់ (កូនច្បងអាយុ ៨ឆ្នាំ និងកូនទី២ អាយុ ២ឆ្នាំ) គាត់តស់នៅបន្ទប់ជួលតូចចង្អៀតមួយនៅផ្លូវវ៉េងស្រេង។ ប្រពន្ធរបស់គាត់ដើរលក់ទឹកសុទ្ធ និងភេសជ្ជៈ។ បន្ទាប់ពីជូនកូនទៅសាលារៀន លោកយី សុខសាន្ត បានមកជួយលក់ប្រពន្ធដើម្បីយកថវិកាមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងបង់ថ្លៃសាសារៀនកូន៕

អត្ថបទទាក់ទង