Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ កុំស្តាប់តាមការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលចង់បំផ្លាញការបោះឆ្នោត

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1179
សម្តេចតេជោ ហ៊ុន សែន៖ កុំស្តាប់តាមការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលចង់បំផ្លាញការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន៖ កុំស្តាប់តាមការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលចង់បំផ្លាញការបោះឆ្នោត

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យស្តាប់តាមការញុះញង់របស់អ្នកនៅខាងក្រៅប្រទេស ពិសេសគឺជនក្បត់ជាតិ៣ជំនាន់ ដែលចង់រារាំងនិងបំផ្លាញការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងស្រុកសុំប្រយ័ត្នដើម្បីកុំឱ្យចាញ់បោកការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលអាចនាំឱ្យខ្លួនឯងជាប់គុក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទទាក់ទង