Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ស្នើសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលបារាំងបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេស ខណៈកម្ពុជាមានលទ្ធភាពសងត្រឡប់ទៅវិញ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1174
សម្តេចតេជោ ហ៊ុន សែន ស្នើសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលបារាំងបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេស ខណៈកម្ពុជាមានលទ្ធភាពសងត្រឡប់ទៅវិញ សម្តេចតេជោ ហ៊ុន សែន ស្នើសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលបារាំងបន្តផ្តល់ជំនួយដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេស ខណៈកម្ពុជាមានលទ្ធភាពសងត្រឡប់ទៅវិញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជាបានស្នើសុំឱ្យរដ្ឋាភិបាលបារាំង និងសហគមន៍អឺរ៉ុបបន្តផ្ដល់ជំនួយដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស ខណៈកម្ពុជាមានលទ្ធភាព និងកាតព្វកិច្ចក្នុងការសងត្រឡប់ទៅវិញ។ ការស្នើសុំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ រដ្ឋាភិបាលបារាំង និងសហគមន៍អឺរ៉ុបបានចូលរួម និងផ្តល់ជំនួយជាបន្តបន្ទាប់ហើយសម្ដេចក៏បានស្នើសុំសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលបារាំងបន្តផ្តល់ជំនួយបដល់កម្ពុជាបន្ដទៀតសម្រាប់ជំហានទី៣។ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «ឥឡូវនេះយើងពឹងពាក់បារាំង ពឹងសហភាពអឺរ៉ុប ដែលបានជាប់ជំពាក់ជាមួយកម្ពុជាយើង ហើយខ្ញុំបញ្ជាក់ថាទាំងបារាំង សហភាពអឺរ៉ុបសុំកុំបារម្ភ និងសូមជួយកម្ពុជាយើងបន្តទៀត ព្រោះរដ្ឋាករទឹកទីក្រុងភ្នំពេញ មានលទ្ធភាពនឹងសងលុយទៅវិញ ។ កុំបារម្ភថាយើងខ្វះលុយដើម្បីសង ព្រោះទឹកនេះមូបទៅលក់ឱ្យពលរដ្ឋបានលុយ ទោះបីយើងទិញសម្ភារ តែយើងត្រូវសន្សំលុយនៅសល់ ដើម្បីសងវិញ»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបានលើកឡើងថា បើសិនកម្ពុជាមិនសងទៅម្ចាស់កម្ចី ឬអ្នកផ្តល់ឱ្យនោះ មានន័យថាកម្ពុជាមិនបានគោរពកាតព្វកិច្ចនោះទេ។ សម្ដេចតេជោចាត់ទុកការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះពិតមានសារៈសំខាន់ណាស់ និងជាសមិទ្ធផលថ្មីមួយរបស់កម្ពុជាដែលមិនធ្លាប់មានពីមុន។ សម្តេចតេជោបានថ្លែងបន្ថែមថា រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុបគឺជាដៃគូដ៏ល្អ ដូច្នេះភាគីទាំងពីរ ត្រូវបន្តធ្វើការជាមួយគ្នាទៀត។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន បារាំង និងសហគមន៍អឺរ៉ុប ដែលបានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហានៃការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង