Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទន់ចិត្តនឹងក្ដីសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន និងភ្លឺភ្នែកចំពោះការខិតខំរបស់បក្សប្រជាជន អតីតក្រុមការងាគណបក្សភ្លើងទៀនខេត្តបាត់ដំបង ស្ម័គ្រចិត្តប្ដូរមករួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនវិញ (Video inside)

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1135
ទន់ចិត្តនឹងក្ដីសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន និងភ្លឺភ្នែកចំពោះការខិតខំរបស់បក្សប្រជាជន អតីតក្រុមការងាគណបក្សភ្លើងទៀនខេត្តបាត់ដំបង ស្ម័គ្រចិត្តប្ដូរមករួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនវិញ (Video inside) ទន់ចិត្តនឹងក្ដីសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន និងភ្លឺភ្នែកចំពោះការខិតខំរបស់បក្សប្រជាជន អតីតក្រុមការងាគណបក្សភ្លើងទៀនខេត្តបាត់ដំបង ស្ម័គ្រចិត្តប្ដូរមករួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនវិញ (Video inside)

(បាត់ដំបង)៖ ស្នេហាជាតិពិតប្រាកដ អ្នកមានបញ្ញាតែងស្វែងរកម្ចាស់ល្អ! លោក ឈី សារ៉ាត់ អតីតក្រុមការងារជាន់ខ្ពស់នៃគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង ទទួលបន្ទុកកិច្ចការនយោបាយនៅស្រុកចំនួន៣ និងនៅទីស្នាក់ការគណបក្សភ្លើងទៀនខេត្តបាត់ដំបង លើកដៃស្នើមកសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

ក្នុងវីដេអូខ្លីមួយ លោក ឈី សារ៉ាត់ បានបញ្ជាក់ថា ដោយមានការភ្ញាក់រលឹក និងមើលឃើញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្ដីសន្ដោសប្រណីរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទើបលោកមានការភ្ញាក់រលឹកគិតឃើញនូវចំណុចវិជ្ជាមានឡើងវិញ និងចង់រួមកម្លាំងកសាងជាតិ សាមគ្គីភាពជាមួយគណបក្សប្រជាជនវិញ ខណៈអតីតគណបក្សដែលលោកធ្លាប់បូជាកម្លាំងកាយចិត្តនោះមិនបានធ្វើអ្វីជាប្រយោជន៍ចំពោះជាតិនោះឡើយ។

ខាងក្រោមនេះជាវីដេអូរបស់លោក ឈី សារ៉ាត់៖

អត្ថបទទាក់ទង