Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ស្នងការគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ៖ យើងជាសាក្ស៉ីឃើញថា ការបោះឆ្នោតនៅកម្ពុជាប្រកបដោយសន្តិភាព កំពុងដំណើរការប្រជាធិបតេយ្យ ហើយប្រជាជនកម្ពុជាជឿជាក់ក្នុងការចូលរួម ដើម្បីជ្រើសរើសមេដឹកនាំ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 2697
ស្នងការគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ៖ យើងជាសាក្ស៉ីឃើញថា ការបោះឆ្នោតនៅកម្ពុជាប្រកបដោយសន្តិភាព កំពុងដំណើរការប្រជាធិបតេយ្យ ហើយប្រជាជនកម្ពុជាជឿជាក់ក្នុងការចូលរួម ដើម្បីជ្រើសរើសមេដឹកនាំ ស្នងការគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ៖ យើងជាសាក្ស៉ីឃើញថា ការបោះឆ្នោតនៅកម្ពុជាប្រកបដោយសន្តិភាព កំពុងដំណើរការប្រជាធិបតេយ្យ ហើយប្រជាជនកម្ពុជាជឿជាក់ក្នុងការចូលរួម ដើម្បីជ្រើសរើសមេដឹកនាំ

(ភ្នំពេញ)៖ «យើងជាសាក្ស៉ី ឃើញថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយសន្តិភាព មិនមានសញ្ញាការគំរាមកំហែង កំពុងដំណើរការប្រជាធិបតេយ្យ ហើយប្រជាជនកម្ពុជា មានការជឿជាក់ក្នុងការចូលរួម ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន»។ នេះជាការថ្លែងរបស់ ស្នងការគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ លោក Mohamed Asif ។
ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ លោកស្នងការ បានបន្ថែមថា លោកមើលឃើញថា គណបក្ស ចំនួន១៨ បានចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ការបោះឆ្នោតនេះ បានគោរពតាមច្បាប់កម្ពុជា។
លោកបន្តថា បើតាមការសង្កេតឃើញរបស់អ្នកសង្កេតការណ៍ឃើញថា ដំណើរការបោះឆ្នោតប្រកបដោយ ត្រឹមត្រូវ យុត្តិធម៌ សេរី និងប្រកបកដោយបរិយាប័ន្ន។
ក្នុងពេលឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោកស្នងការ បានឲ្យដឹងថា ក្នុងការបោះឆ្នោត លោកឃើញប្រជាពលរដ្ឋ ញញឹមញញែម។
ជាមួយគ្នានេះ លោកបន្តថា ការរាប់សន្លឹកឆ្នោត នៅទល់មុខតែម្តង នេះហើយដែលហៅថា ការបោះឆ្នោតត្រឹមត្រូវ។ បន្ថែមលើនេះ លោកបន្តទៀតថា ខាងរាជរដ្ឋាភិបាល បានដាក់ចេញឲ្យមានយុវជនបានចូលរួម ហើយលោកបានកត់សម្គាល់ឃើញថា កម្ពុជាកំពុងដំណើរការប្រជាធិបតេយ្យពិតៗ៕

អត្ថបទទាក់ទង