Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ សុទ្ធតែបានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅក្នុងបរិយាកាសល្អ គ្មានហឹង្សា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 75
អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ សុទ្ធតែបានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅក្នុងបរិយាកាសល្អ គ្មានហឹង្សា អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ សុទ្ធតែបានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តិទៅក្នុងបរិយាកាសល្អ គ្មានហឹង្សា

ថ្លែងនៅសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ ស្ទើរគ្រប់ស្ថាប័នដែលចូលរួមសង្កេតការណ៍បានអះអាងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ ប្រព្រឹត្តិទៅក្នុងបរិយាកាសល្អ គ្មានហឹង្សា មានភាពត្រឹមត្រូវស្របតាមច្បាប់។

អ្នកសង្កេតការណ៍ទាំងនោះបានលើកឡើងប្រហាក់ប្រហែលគ្នាថា ចំនួនអ្នកទៅបោះឆ្នោតយ៉ាងច្រើនរហូតដល់ជាង៨៤ ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានបង្ហាញឲ្យឃើញច្បាស់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ ពួកគេបានមើលឃើញពីភាពចាស់ទុំ និងម្ចាស់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការរៀបចំដំណើរការបោះឆ្នោតដ៏សំខាន់មួយនេះ ដើម្បីឲ្យគ្រប់ភាគីគណបក្សនយោបាយ និងប្រជាពលរដ្ឋអាចទទួលយកបាន។ ពាក់ព័ន្ធស្ថានភាពទូទៅ ពួកគេអះអាងថា មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺធានាបានសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយយ៉ាងល្អប្រសើរ។

ចំណែកអ្នកសង្កេតការណ៍ជាតិ ដែលបានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារហៃយ៉ាត់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដូចគ្នា បានសន្និដ្ឋានដូចគ្នាថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា បានធ្វើឡើងដោយត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព។

គួររំលឹកថា សម្រាប់ការបោះឆ្នោតនេះ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប រួមមាន៖ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២ រូប ស្រ្តីចំនួន ៥២.៦៥២ រូប មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល។

អ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៦០៤ រូប មកពី ៦១ ស្ថាប័ន ក្នុងនោះរួមមាន៖ ប្រតិភូអន្តរជាតិដែលអញ្ជើញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ-អន្តរជាតិ ចំនួន ២៦៨ រូប មកពី ២៦ ស្ថាប័ន។

ប្រតិភូអន្តរជាតិដែលអញ្ជើញដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន ៦៥ រូប មកពី ១២ ស្ថាប័ន។

ប្រតិភូអន្តរជាតិដែលអញ្ជើញដោយ គ.ជ.ប ចំនួន ២៤ រូប។

អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៤៧ រូប។

ភ្ញៀវពិសេស ចំនួន១៨ រូប (អញ្ជើញដោយ គ.ជ.ប ចំនួន១១ រូប និងស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន៧ រូប)។

អ្នកបកប្រែសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន១៨២ រូប។

តាមលទ្ធផលក្រៅផ្លូវការ ដែលទទួលបានពីរាជធានី ខេត្តនានាទូទាំងប្រទេស បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ គឺរហូតត១២០អាសនៈ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥អាសនៈ ហើយគណបក្សផ្សេងៗមិនទទួលបាននោះទេ៕

អត្ថបទទាក់ទង