Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ​ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 2828
នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ​ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ​ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

(ភ្នំពេញ)៖ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចូលរួមអបអរសាទរចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា។

លិខិតអបអរសាទររបស់លោក លី ឈាង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈសារលិខិតនេះ លោក លី ឈាង បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី។ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់»។

លិខិតរបស់លោកនាយករដ្ឋមន្រ្តីបានបន្តថា «ចិន និងកម្ពុជាគឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមក្នុងយុគសម័យថ្មី។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ»។

សូមបញ្ជាក់ថា តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដងថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណ​បក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋជាង៨លាននាក់ ដែលស្មើនឹងប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បានអញ្ជើញទៅបោះឆ្នោតដែលអត្រានេះ មានចំនួនខ្ពស់បើធៀបនឹងការបោះឆ្នោតនៅប្រទេសជាច្រើន៕