Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តំណាងកម្ពុជា ប្រាប់ឧត្តមស្នងការ អ.ស.ប ថា ការបោះឆ្នោតនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី ប្រកបដោយបរិយាបន្ន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1120
តំណាងកម្ពុជា ប្រាប់ឧត្តមស្នងការ អ.ស.ប ថា ការបោះឆ្នោតនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី ប្រកបដោយបរិយាបន្ន តំណាងកម្ពុជា ប្រាប់ឧត្តមស្នងការ អ.ស.ប ថា ការបោះឆ្នោតនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី ប្រកបដោយបរិយាបន្ន

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ ច្រានចោលការលើកឡើង ដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ អ.ស.ប ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។

តំណាងកម្ពុជាបានលើកឡើងថា ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាល និងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាពរបស់ក្រុមណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់។ អ្នកទៅបោះឆ្នោតជាង ៨,២លាននាក់ បានប្រើប្រាស់សិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សណាមួយ ដែលខ្លួនស្រឡាញ់ពេញចិត្ត។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត គិតចាប់តាំងពីឆ្នាំ២០០៣ ជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក បានឆ្លុះបញ្ចាំងពីនយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជាយ៉ាងពិតប្រាកដ។

តំណាងកម្ពុជាលើកឡើងទៀតថា ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែក និងការតាមដានយ៉ាងដិតដល់ពីសំណាក់អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ។ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយជិត៦០.០០០ នាក់។ សេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ក្រុមអ្នកសង្កេតការណ៍បានទទួលស្គាល់ថា ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។

តំណាងកម្ពុជាពន្យល់ទៀតថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ តួអង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវគណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង៕