Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះ អាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ថ្ងៃស្អែកនេះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1109
គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះ អាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ថ្ងៃស្អែកនេះ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះ អាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ថ្ងៃស្អែកនេះ

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ហើយ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។

ការសម្រេចប្រកាសលទ្ធផលបណ្ដោះអាសន្ននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីការបោះឆ្នោត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ 

សេចក្តីជូនដំណឹងរបស់គ.ជ.ប បានឲ្យដឹងដែរថា ការផ្សាយលទ្ធផលបណ្តោះអាសន្ននេះ នឹងធ្វើឡើងតាម៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP, គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh, កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News, Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និងYouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕

អត្ថបទទាក់ទង