ឯកឧត្តម យូ ស៊ុនឡុង និងឯកឧត្តម ហ៊ីង ប៊ុនហៀង ដឹកនាំប្រជុំក្រុមការងារការពារសន្តិសុខសុវត្ថិភាព ជូនសម្តេចតេជោ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣

ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំក្រុមការងារ ការពារសន្តិសុខសុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង ខ្សែទី៣។
ពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ នឹងប្រារព្ធនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមាភាពចូលរួមប្រជុំរួមមានឯកឧត្តមអភិបាលរងខេត្តកណ្តាល ឯកឧត្តមស្នងការខេត្តកណ្តាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការសឹងរងខេត្ត និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត៕