ខ្ញុំបាទ ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរយ៉ាងពេញទំហឹង ចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧

ខ្ញុំបាទ ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរយ៉ាងពេញទំហឹង ចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណបក្សប្រជាជនកម្ពុជាទទួលជោគជ័យយ៉ាងត្រចះត្រចង់ គឺឈ្នះដាច់ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នឹងគ្រប់គ្រងអាសនៈចំនួន១២០ នៅក្នុងរដ្ឋសភា នៃចំនួនអាសនៈសរុប ១២៥ !
បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ជាង៦.៣លានសំឡេង និងគ្រប់គ្រងអាសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ហើយភ្លាមៗគណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នេះ។
– ជយោ! គណបក្សប្រជាជនកម្ពុជា!
– ជយោ ! សន្តិភាព និងការអភិវឌ្ឍ