Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន លះបង់អំណាចបញ្ជាដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3473
សម្តេចតេជោ ហ៊ុន សែន លះបង់អំណាចបញ្ជាដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ សម្តេចតេជោ ហ៊ុន សែន លះបង់អំណាចបញ្ជាដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ

សម្តេចតេជោ ហ៊ុន សែន ជា[រដ្ឋបុរសរបស់កម្ពុជា]យ៉ាងពិតប្រាកដ ដែលបានតស៊ូពលិកម្មសព្វបែបយ៉ាង និងឆ្លងកាត់ឧបសគ្គធំៗរាប់មិនអស់ក្នុងសមរភូមិយោធា នយោបាយ និងការទូត ជាពិសេស គឺការយកអាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យបានផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកបាននូវសុខសន្តិភាពយ៉ាងពេញលេញសម្រាប់មាតុភូមិកម្ពុជាដ៏កំសត់។

ការធានាបាននូវសុខសន្តិភាព គឺមិនមែនជារឿងចៃដន្យងាយៗពេកនោះទេ គឺសម្តេចតេជោ បានប្រឹងប្រែង ស្តារ កសាង ភិវឌ្ឍប្រទេសជាជំហានៗ ក្នុងនោះមានទាំងយុទ្ធសាស្ត្រ«ជំហានគីង្គក់» ក៏មាន ទម្រាំប្រទេសជាតិមួយនេះបានស្គាល់នូវភាពរុងរឿង សម្បូរសប្បាយ ថ្កុំថ្កើងដូចសព្វថ្ងៃ។

ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេលយូរជាងគេ រហូតដល់ជាង៣៨ឆ្នាំ សម្តេចតេជោគឺជាប្រមុខដឹកនាំប្រទេសដែលប្រកបដោយមហាគុណធម៌បំផុត ។ ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មកដល់យុគសម័យតេជោសែន គ្មានមេដឹកនាំណាមួយដែលដឹកនាំជាតិ មាតុភូមិធានាបាននូវសុខសន្តិភាព និងរក្សាបាននូវស្ថិរភាពនយោបាយរឹងមាំ និងសុខចិត្តលះបង់អំណាចដើម្បីការពារសុខសន្តិភាពយូរអង្វែងដូចសម្តេចតេជោ ហ៊ុន សែន ឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំ ដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ។ នេះហើយ ជាបេះដូង និងជាមហាគុណតម្លៃដ៏ធំធេងកាត់ថ្លៃពុំបាន ក្នុងនាមជារដ្ឋបុរស និងជាអគ្គមគ្គុទេសក៍ឯករបស់កម្ពុជា គឺ « សម្តេចតេជោ ហ៊ុន សែន » ស្ថាបនិកសន្តិភាព និងជាបិតាឯកភាពជាតិខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន

អត្ថបទទាក់ទង