Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចក្រឡាហាម ស ខេង នឹងអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន ៥៦៩នាក់ នៅថ្ងៃទី១៤ ខែសីហា

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3421
សម្ដេចក្រឡាហាម ស ខេង នឹងអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន ៥៦៩នាក់ នៅថ្ងៃទី១៤ ខែសីហា សម្ដេចក្រឡាហាម ស ខេង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ ក្រោមអធិបតីភាព របស់សម្ដេចក្រឡាហាម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅបណ្ឌិត្យភានគរបាលកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។

ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវរៀបចំឡើងមានលក្ខណៈអធិកអធម ដែលមិនធ្លាប់មានពីមុនមក ស្របតាមស្តង់ដាអន្តរជាតិ។

និស្សិតជ័យលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ៕

សម្ដេចក្រឡាហាម ស ខេង
សម្ដេចក្រឡាហាម ស ខេង

អត្ថបទទាក់ទង