Khmer First Close

លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា​រយៈពេល២ថ្ងៃ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3332
លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា​រយៈពេល២ថ្ងៃ លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា​រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។

លោក វ៉ាង យី (WANG Yi) បានមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលម្សិលមិញ ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អំឡុងទស្សនកិច្ចនៅកម្ពុជា លោកបានចូលគាល់ព្រះមហាក្សត្រ ព្រមទាំងបានចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងកម្ពុជា ផងដែរ។ ក្រៅពីនោះ លោកបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន៕