Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ទិត សុធា៖ « មរតកសន្តិភាព ជាគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរជារៀងរហូត!»

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1097
ឯកឧត្តម ទិត សុធា៖ « មរតកសន្តិភាព ជាគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរជារៀងរហូត!» ឯកឧត្តម ទិត សុធា៖ « មរតកសន្តិភាព ជាគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរជារៀងរហូត!»

ខ្ញុំបាទសូមប្រកាសជាឱឡារិកនូវការដឹងគុណអស់មួយជីវិតចំពោះសម្តេចតេជោ ហ៊ុន សែន និងសូមគោរពបួងសួងដល់គុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រទានពរជ័យ សព្ទសាធុការ និងតាមអភិបាលប្រោះព្រំ ថែរក្សា ការពារសម្តេចគ្រប់ពេលវេលា។
⁃ សម្តេចតេជោ [ម្ចាស់នៃសន្តិភាពដ៏រឹងមាំរបស់កម្ពុជា] គឺជាអគ្គមគ្គុទេសក៍ឯកដ៏កំពូល ដែលបានដឹកនាំ បង្ហាញផ្លូវ និងតម្រង់ទិសសម្រាប់ការរួមចំណែកដ៏សំខាន់ និងចាំបាច់ខ្វះមិនបានក្នុងការការពារ សុខសន្តិភាព និងការអភិវឌ្ឍជាតិយូរអង្វែង និងសមស្របជាមួយការផ្ទេរអំណាចបញ្ជាដ៏មហិមាប្រគល់ជូនទៅឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាឆ្ពោះទៅអនាគត់ដ៏ប្រសើររុងរឿង។

សម្តេចតេជោ មានតេជៈ ឈ្នះអស់មារសត្រូវ ជាពិសេស បារមីរបស់សម្តេច នឹងធ្វើឱ្យជនក្បត់ទុចរិតបំផ្លាញជាតិ វិនាសអន្តរាយ។
⁃ គ្រប់កង្វល់ធំៗពាក់ព័ន្ធនឹងសន្តិសុខប្រទេសជាតិ និងការរក្សាស្ថិរភាពនយោបាយឱ្យរឹងមាំ ដើម្បីធានាភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រទេសមួយនេះគឺជាក្តីបារម្ភដ៏ធំបំផុតរបស់សម្តេច ។
⁃ ប្រទេសជាតិមួយនេះ នឹងកាន់តែរីកចម្រើន រុងរឿងសម្បូរសប្បាយ ដែលជាមិទ្ធផលកើតចេញពីការពលិកម្មរបស់សម្តេច ដែលបានលះបង់កន្លងមក និងបន្តចូលរួម។
⁃ សូមសម្តេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំបាទ ទិត សុធា

telegram: t.me/tithsotheacambodia

អត្ថបទទាក់ទង