Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបំពេញទស្សនកិច្ចកម្ពុជា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1240
សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបំពេញទស្សនកិច្ចកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបំពេញទស្សនកិច្ចកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ដើម្បីបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់សម្តេចតេជោ។ លោកក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ។

កិច្ចពិភាក្សាទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ ធ្វើឡើងដើម្បីរិះរករបៀប និងវិធីសាស្រ្តថ្មីៗ សំដៅធ្វើឱ្យកាន់តែស៉ីជម្រៅ បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មាន រួមគ្នាផងដែរ៕

អត្ថបទទាក់ទង