Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតនៅតាមបន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3365
រដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតនៅតាមបន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ រដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតនៅតាមបន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតដល់បន្ទប់ជួលតែម្ដង នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង។

គួរជម្រាបថា ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងនេះ លោក ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតពេញមួយថ្ងៃ ដើម្បីដឹងពីសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានទទួលទានអាហារជាមួយកម្មករនិយោជិតផងដែរ៕