Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអន្តរជាតិនានាដែលបានផ្ញើសារលិខិតអបអរសាទរ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1121
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអន្តរជាតិនានាដែលបានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអន្តរជាតិនានាដែលបានផ្ញើសារលិខិតអបអរសាទរ

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអន្តរជាតិនានា ដែលបានផ្ញើសារលិខិតអបអរសាទរ ចំពោះការឡើងតំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភារបស់ឯកឧត្ដម។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្ញើសារលិខិតអបអរសាទរនេះ គឺមិនមែនជាកាតព្វកិច្ចរបស់ប្រទេសនានា ឬប្រទេសទំនាក់ទំនងការទូតណាមួយនោះទេ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការផ្ញើសារលិខិតអបអរសាទរនេះ គឺមានវត្តមានទាំងប្រទេសខាងលោកសេរី និងប្រទេសមិនសេរី រួមទាំងប្រទេសដែលកំពុងមានសង្រ្គាមជាមួយគ្នា ក៏ចូលរួមអបអរសាទរផងដែរ ដែលនេះបានបង្ហាញពីការ ទូតអាព្យាក្រឹត្យរបស់កម្ពុជា គឺគ្រប់ប្រទេសទាំងអស់គឺជាមិត្តរបស់កម្ពុជាទាំងអស់៕

អត្ថបទទាក់ទង