Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកើតឡើងពីឆន្ទៈគាំទ្ររបស់ប្រជាពលរដ្ឋជាង៦លានាក់ អ្នកថាខុសច្បាប់ជារឿងរបស់គេ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1055
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកើតឡើងពីឆន្ទៈគាំទ្ររបស់ប្រជាពលរដ្ឋជាង៦លានាក់ អ្នកថាខុសច្បាប់ជារឿងរបស់គេ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកើតឡើងពីឆន្ទៈគាំទ្ររបស់ប្រជាពលរដ្ឋជាង៦លានាក់ អ្នកថាខុសច្បាប់ជារឿងរបស់គេ

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កើតឡើងពីឆន្ទៈគាំទ្ររបស់ប្រជាពលរដ្ឋជាង៦លានាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចំណែកអ្នកបាតុកម្មថារដ្ឋាភិបាលខុសច្បាប់ជារឿងរបស់គេ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សូមគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាង៦លាននាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផង។ ឯកឧត្ដមបណ្ឌិត បានបន្តថា ពេលនេះគឺជាពេលជជែកគ្នាពីគោលនយោបាយ និង អនុសាសន៍នានា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ មិនមែនជាពេលវេលាធ្វើបាតុកម្មនោះទេ៕

អត្ថបទទាក់ទង