Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេស

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1068
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេស

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា មិនមែនជាគោលនយោបាយកញ្ឆក់កណ្តៀតនោះទេ គឺជាគោលនយោបាយដែលបម្រើប្រជាពលរដ្ឋ និងមានចរិតយូរអង្វែង ហើយអ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេសជាច្រើនរូប។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ដើម្បីឆ្លើយតបទៅតាមគោលនយោបាយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នឹងបង្កើតក្រុមព័ត៌មាន ដើម្បីប្រមូលព័ត៌មាននានាពីប្រជាពលរដ្ឋទូទាំងប្រទេសដែលស្នើមក ដើម្បីដោះស្រាយរាល់សំណូមពរនានាជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង