Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បែកធ្លាយវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេង លោក លី សុធា រ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅស្រីស្នេហ៍នៅខេត្ត ចំពេលប្តីគេមិននៅផ្ទះ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1605
បែកធ្លាយវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេង លោក លី សុធា រ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅស្រីស្នេហ៍នៅខេត្ត ចំពេលប្តីគេមិននៅផ្ទះ បែកធ្លាយវីដេអូថ្មីទៀតហើយ ទាក់ទងនឹងសំឡេង លោក លី សុធា រ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ទូរស័ព្ទទៅស្រីស្នេហ៍នៅខេត្ត ចំពេលប្តីគេមិននៅផ្ទះ

(ភ្នំពេញ)៖ វីដេអូនៃសំឡេងសន្ទនាបែបស្រើបស្រាលថ្មីមួយរបស់ អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុកបន្តទៀតហើយ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

នេះជាវីដេអូទី៩ ហើយ ដែលត្រូវបានគេទម្លាយជារៀងរាល់រាត្រី ចាប់តាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣មក ក្នុងនោះមានតាមហ្វេសប៊ុកមួយចំនួនដូចជា Khmer Leak, Thatsak, Mo Ana និង Anna Andonian ជាដើម។

ហ្វេសប៊ុក Khmer Leak ដែលទម្លាយវីដេអូនេះបានសរសេរថា៖ «វគ្គថ្មីទៀតហើយ ! លើកនេះទូរស័ព្ទទៅស្រីស្នេហ៍នៅខេត្ត ចំពេលប្តីគេមិននៅផ្ទះ ក៏បានឱកាសល្អ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន ព្រលយពាក្យ លួងលោមប្រពន្ធ គេឱ្យថតកំប៉ុមពីត១០ប៉ុស្តិ ឱ្យមើលតែម្តង។ គិតទៅ លោក រ៉ាយុទ្ធនេះ ពិតជាមិនចេះឆ្អែតឆ្អន់សោះ ទៅដល់ណាក៏ដោយតែងតែមានស្រីស្នេហ៍ជានិច្ច ពិតជាយ៉ាប់ណាស់ លោក រ៉ាយុទ្ធ«មួយខេត្តប្រពន្ធចុងមួយមួយឃុំស្រីស្នេហ៍ម្នាក់»។

ខាងក្រោមនេះជាវីដេអូបែកធ្លាយដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក៖

អត្ថបទទាក់ទង