Khmer First Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភារកិច្ចរបស់យើង គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1071
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភារកិច្ចរបស់យើង គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភារកិច្ចរបស់យើង គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភារកិច្ចរបស់យើង គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ឯកឧត្តម បានបន្តថា យើងនៅសល់ពេលវេលាចំនួន២៧ឆ្នាំទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ចេញគោលនយោបាយមួយ មិនមែនគ្រាន់តែស្អាត ឬពិរោះស្ដាប់ទេ ប៉ុន្ដែជាការដាក់ចេញ ដើម្បីផ្ដល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាជន៕

អត្ថបទទាក់ទង