Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ខិតខំថែរក្សាសុខសន្តិភាព និងស្វែងរកការងារជូនប្រជាពលរដ្ឋ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3377
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ខិតខំថែរក្សាសុខសន្តិភាព និងស្វែងរកការងារជូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ខិតខំថែរក្សាសុខសន្តិភាព និងស្វែងរកការងារជូនប្រជាពលរដ្ឋ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំថែរក្សាសុខសន្តិភាព និងស្វែងរកការងារជូនប្រជាពលរដ្ឋដើម្បីជាផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តមបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំប្រឹងប្រែងធ្វើឱ្យជាតិយើងខ្លាំង តាមរយៈការធ្វើឱ្យប្រជាពលរដ្ឋខ្លាំង ដូច្នេះការដឹកនាំ និងការពង្រឹងប្រជាជន គឺជារឿងចាំបាច់។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារ បង្កើនសមត្ថភាពការងារ កសាងភូមិឃុំយើងទាំងអស់គ្នា ដែលទាំងអស់នេះហើយ គឺជាការស្នេហាជាតិរបស់យើង៕

អត្ថបទទាក់ទង