សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូចូលរួមកិច្ច ប្រជុំ កំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូចូលរួមកិច្ច ប្រជុំ កំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី
(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំ កំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។
កិច្ចប្រជុំកំពូលខាងលើនេះ ប្រព្រឹត្ត ទៅ នៅរដ្ឋធានីហ្សា ការតា ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣។





























