Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1182
សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃ ព្រះរាជា ណា ចក្រកម្ពុជាបានទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសមក្នុង ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបដែលប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២៣ នាវិមានព្រឹទ្ធសភា ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈ ប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេចភក្តីបានចាត់ទុក ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ នាពេលនេះ ពិតជាសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់រវាងប្រទេស និងប្រជាជន ទាំងពីរដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។


ប្រភព៖ AMS Radio97