Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3155
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính )​ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone )​ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​។

នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

អត្ថបទទាក់ទង