Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទស្សនៈវិភាគ៖ ដំណើរអភិវឌ្ឍជាតិពិតប្រាកដ គឺមិនស្ថិតលើមាត់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ!

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3347
ទស្សនៈវិភាគ៖ ដំណើរអភិវឌ្ឍជាតិពិតប្រាកដ គឺមិនស្ថិតលើមាត់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ! ទស្សនៈវិភាគ៖ ដំណើរអភិវឌ្ឍជាតិពិតប្រាកដ គឺមិនស្ថិតលើមាត់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ!

ថ្មីៗនេះ ជាពិសេសក្នុងកំឡុងពេលដែល មេដឹកកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញការងារនៅសហរដ្ឋអាមេរិក គឺមានការរិះគន់មួយចំនួនពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ទៅលើទិដ្ឋភាពមួយចំនួន ដែលពួកគេវៃប្រហារលើ ថ្នាក់ដឹកនាំកម្ពុជា ថាមិនត្រូវបានទទួលស្គាល់ ជារដ្ឋាភិបាលតត្រកូល ហើយចោទប្រកាន់លាបពណ៌ថា សម្តេចធិបតី មិនបានគិតគូរពីផលប្រយោជន៍ប្រជាជនខ្មែរឡើយ។ ពួកគេបានធ្វើការប្រៀបធៀបមេដឹកនាំថ្មីរបស់ប្រទេសជិតខាង ទៅនឹងសម្តេចធិបតី ដោយលើកតម្កើងថាគេប៉ិនប្រសព្វ និងល្អសព្វបែបយ៉ាង ហើយបានបន្ទាបបន្ថោកតម្លៃមេដឹកនាំប្រទេសរបស់ខ្លួនទៅវិញ។ ពួកគេបញ្ចេញសកម្មភាព បាតុកម្ម ប្រឆាំងនឹងវត្តមានសម្តេចធិបតី នៅលើទឹកដីអាមេរិក ដោយប្រកាសថា ពួកខ្លួនទទួលបានជោគជ័យខ្លាំងណាស់ លើការប្រឆាំងនឹងមេដឹកនាំរបស់ប្រទេសកំណើតខ្លួនឯង។ ទង្វើរបស់ពួកគេទាំងនេះ បើនិយាយឱ្យចំ និងស្រួលយល់ទៅ យើងអាចហៅថា «ពួកចោលម្សៀត ប្រឹងតែបំផ្លាញជាតិឯង» ដែលប្រជាពលរដ្ឋក្នុងសង្គមកម្ពុជាយ៉ាងច្រើនលើសលុប មិនឱ្យតម្លៃ និងមិនអាចទទួលយកបានជាដាច់ខាត។

ប្រជាជនខ្មែររាប់លាននាក់ បានបង្ហាញជំហររបស់ខ្លួនច្បាស់ណាស់ ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការសម្រេចចិត្តទម្លាក់សន្លឹកឆ្នោតចូលធុងឆ្នោត កាលពីថ្ងៃទី២៣ កក្តដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ពលរដ្ឋខ្មែរច្រើនលើសលុប ដែលគ្រប់អាយុបោះឆ្នោត ពេញចិត្តចំពោះការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានអំពើហិង្សាកើតឡើង។ ជាងនេះទៅទៀត លទ្ធផលបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន ដោយមានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ ជាសាក្សី គឺប្រជាពលរដ្ឋចំនួនជាង ៨៤% បានចេញទៅបោះឆ្នោតយ៉ាងព្រោងព្រាត ហើយចំនួនជាង ៨២% ដែលបានបោះឆ្នោតគាំទ្រ គណបក្រប្រជាជនកម្ពុជា។ ឆន្ទៈប្រជាពលរដ្ឋភាគច្រើនជាអ្នកគាំទ្រ និងជ្រើសរើសគណបក្សប្រជាជនកម្ពុជា ដែលមានបេក្ខភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលនោះ។ ដូច្នេះតើវាយុត្តិធម៌ទេ រវាងក្រុមមនុស្សពាល ជ្រុលនិយម មួយតំបរស្វា ដែលប្រកាសប្រឆាំងនឹងការដឹកនាំរបស់សម្តេចធិបតី ខណៈប្រជាពលរដ្ឋខ្មែរជាង៨២% ជ្រើងរើស ជឿជាក់ និងគាំទ្រពេញទំហឹងចំពោះសម្តេចនោះ? បើពួកជ្រុលនិយមទាំងអស់នោះ ប្រើខួរក្បាលពួកគេគិតតែបន្តិច គេនឹងរកឃើញចម្លើយដ៏ត្រឹមត្រូវមួយថា ពាក្យប្រជាធិបតេយ្យពិតប្រាកដ គឺយកសំលេងភាគច្រើន មិនមែនយកសំលេងភាគតិច ដែលមានពួកក្បត់ជាតិ រត់ចោលស្រុក ធ្វើនយោបាយបោកប្រាស់ប្រជាភិថុត នៅពីក្រោយខ្នងមកធ្វើជាគោលនោះទេ។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងមានការឈឺចាប់ណាស់ ដែលពួកប្រឆាំងជ្រុលនិយម មកដៀលប្រមាថមេដឹកដែលកើតចេញ ពីការជ្រើសរើស ស្រលាញ់នឹងគាំទ្រ របស់ខ្មែរមួយនគរ ថែមទាំងប្រមាថសម្តេចដោយប្រៀបធៀបនឹងមេដឹកនាំប្រទេសដ៏ទៃ ទង្វើនេះគឺមិនអាចទទួលយកបានជាដាច់ខាត។ យើងមិនមែនឈឺចាប់នឹងពាក្យអសីលធម៌ និងទង្វើអាណាធិបតេយ្យរបស់ពួកគេឡើយ តែយើងឈឺចាប់ដែលពួកនោះ វាយប្រហារលើថ្នាក់ដឹកនាំយើង នូវរឿងមិនពិត បោកប្រាស់មហាជន ទាំងដែលការពិត សម្តេចធិបតី តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី មកគឺសម្តេចខំប្រឹងប្រែងណាស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ពេលវេលាត្រឹមតែ១ខែប៉ុណ្ណោះសម្តេច សម្រេចបានសមិទ្ធផលធំធេងណាស់សម្រាប់ជាតិ និងប្រជាជនខ្មែរ ដូចជាការដាក់ចេញនូវគោលនយោបាយថ្មីបន្ថែមលើគោលនយោបាយចាស់ ប្រឹងប្រែងកែទម្រង់ ស្តារឡើងវិញនូវគ្រប់វិស័យឱ្យកាន់តែរស់រើក និងកាន់តែមានប្រសិទ្ធភាព សំដៅឱ្យគ្រប់ផលប្រយោជន៍ បានទៅដល់ដៃពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត សម្តេចតែងគិតគូរគ្រប់ពេលវេលា។កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើប្រជាជន និងជំរុញការរីកចម្រើនសម្រាប់ប្រទេសជាតិ មិនត្រូវបានពួកក្រុមជ្រុលនិយម ក្បត់ជាតិលើកឡើងសូម្បីតែបន្តិចនោះឡើយ ពួកគេបែរជាបញ្ឈឺ បញ្ឆិតបញ្ឆៀង ប្រៀបធៀប និងកោតសរសើរមេដឹកនាំប្រទេសដ៏ទៃ វាយបំបាក់ ទាត់ចោលគុណតម្លៃ និងការខំប្រឹងខ្នះខ្នែងរបស់មេដឹកនាំប្រទេសកំណើតរបស់ខ្លួនទៅវិញ។ តើទង្វើបែបនេះ សក្តិសមជាមនុសុ្សមានកំណើតដែលឬទេ? ប្រសិនបើពួកគេមានកំណើតតែបន្តិច ពួកគេនឹងមិនប្រមាថ ជាន់ឈ្លីមុខមាត់ និងកិត្តិយសប្រទេសជាតិខ្លួន បំផ្លាញផលប្រយោជន៍ប្រទេសខ្លួន តាមគ្រប់រូបភាព ដោយមិនញញើតនោះទេ។ ការពិតសកម្មភាពក្រុមប្រឆាំងជ្រុលនិយមទាំងនោះ វាមិនមានអ្វីប្លែកទេ បើយើងពិនិត្យមើលពីសាវតារបស់មេកើយពួកគេ។ មេកើយរបស់ពួកគេ ធ្លាប់ប្រើនយោបាយអគុណធម៌បែបនេះ មកលើសម្តេចតេជោ ហ៊ុន សែន ច្រើនលើកច្រើនសាររួចមកហើយ នៅពេលដែលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រី បើទោះបីជាសម្តេចតេជោ ធ្លាប់បានលើកលែងទោសឱ្យពួកគេច្រើនលើកច្រើនសារ ក៏ពួកគេនៅមិនបោះបង់ចោលគំនិតដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យរបស់ពួកគេឡើយ។ ជារឿយៗគេឃើញសកម្មភាពក្រុមប្រឆាំងនៅក្រៅស្រុក បានធ្វើការញុះញង់ឱ្យអ្នកនៅក្នុងស្រុក បង្កចលាចល ក្នុងបំណងរារាំងដំណើរការដឹកនាំ និងអភិវឌ្ឍរបស់ប្រទេសជាតិ ប៉ុន្តែទោះបីជាបែបនេះក្តី រាជរដ្ឋាភិបាល មិនបានឈប់ប្រឹងប្រែងដើម្បីបុព្វហេតុជាតិឡើយ។ ជាក់ស្តែង សម្តេចធិបតីបានប្រកាស ក្នុងជំនួបជាមួយបងប្អូនសហគមន៍ខ្មែរ នៅអាមេរិក អំពីគម្រោងដែលរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ នោះគឺ ការត្រៀមជួយដល់ប្រជាកសិករ ដោយដាក់ចេញនូវគោលនយោបាយ ទម្លាក់កញ្ចប់ថវិកាត្រៀមបម្រុង ធានាតំលៃកសិផល របស់ប្រជាកសិករ នៅតាមឃុំនានា ក្នុងពេលខាងមុខនេះ។

ប្រជាពលរដ្ឋខ្មែរ ជឿជាក់លើការដឹកនាំដ៏ស្វាហាប់ និងពោរពេញដោយសមត្ថភាព ដោយយកបេះដូងស្រលាញ់ជាតិជាធំបំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅរក ការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈគោលនយោបាយ បញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសការប្រែក្លាយខ្លួនជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពិតណាស់ថា ឱ្យតែកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកិច្ចអភិវឌ្ឍទៅមុខ យើងសង្ឃឹមយ៉ាងមុតមាំថា គោលដៅរបស់យើងនឹងសម្រេចបាន ដូចការគ្រោងទុក។ ដូច្នេះយើងត្រូវតែចូលរួមគ្នា តាមគ្រប់ចំណែកទាំងអស់នៃកោសិកាសង្គម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង ក្នុងគោលដៅរួមគឺលើកស្ទួយប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើង លើសពីអ្វីដែលយើងកំពុងតែមាននៅពេលនេះ ដោយពុំចាំបាច់ត្រូវខ្វល់ខ្វាយចំពោះក្រុមជ្រុលនិយម ដែលមានគោលដៅបំផ្លាញជាតិយើងនោះឡើយ៕

ដោយ៖ ពៅ ធីតាវណ្ណ

អត្ថបទទាក់ទង