Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ CAPDI

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1374
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ CAPDI សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ CAPDI

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី។

ក្នុងជំនួបនោះ ឯកឧត្តម Jusuf Kalla បានសម្ដែងនូវការគោរពជូនដល់សម្ដេចតេជោចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជាមកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកនូវសុខដុមបនីយកម្មរវាងសាសនា។ ឯកឧត្តមJusuf Kalla បានបញ្ជាក់គោរពជូនសម្ដេចតេជោថា ឯកឧត្តមបាននាំសាសនិកអ៊ីស្លាមមកកម្ពុជាចំនួនជាង១០០នាក់ មកចូលរួមស្រាយបួស ហើយអ្វីដែលឯកឧត្តមបានឃើញកាលពីម្សិលមិញគឺជាសុខដុមភាពនិងសាមគ្គីភាពយ៉ាងល្អបំផុតរវាងសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមដែលបានដឹកនាំសាសនិកអ៊ីស្លាមមកចូលរួមស្រាយបួសនៅកម្ពុជា។សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមថា កម្ពុជារៀបចំកម្មវិធីស្រាយបួសនេះ ជារៀងរាល់ឆ្នាំហើយសាសនានៅកម្ពុជាគឺមានសុខដុមភាពណាស់ទាំងរវាងសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាព្រះពុទ្ធ៕

អត្ថបទទាក់ទង