Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” បង្កើតឡើងទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3396
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” បង្កើតឡើងទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” បង្កើតឡើងទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា សុខភាពរបស់ប្រជាពលរដ្ឋគឺជារឿងសំខាន់ ដែលចាំបាច់រាជរដ្ឋាភិបាលត្រូវផ្តល់សេវាសុខាភិបាលឲ្យបានល្អគ្រប់គ្រាន់ តាមរយៈការបង្កើតមន្ទីរពេទ្យធំ (មន្ទីរពេទ្យជាតិតេជោសន្តិភាព) ដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការរៀបចំមន្ទីរពេទ្យធំនេះ គឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលមានជំងឺផ្សេងៗ ត្រូវបង្ការ ការពារ និងព្យាបាល ដូចពាក្យស្លោកថា កុំរង់ចាំដល់គោបាត់ ទើបនាំគ្នាធ្វើរបង នោះហួសពេលហើយ។ ដូចនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យធំថ្ងៃនេះ គឺជាការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ការសម្ពោធនូវ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺមិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ៕

អត្ថបទទាក់ទង