Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លោក សាយ សំអាល់ ប្រាប់ឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1258
លោក សាយ សំអាល់ ប្រាប់ឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង លោក សាយ សំអាល់ ប្រាប់ឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង

ការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអាគារសិក្សា១ខ្នង និងអាគារស្នាក់នៅរបស់លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកកែវផុស ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីនោះ លោក សាយ សំអាល់ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការស្រាវជ្រាវឱ្យបានច្រើនស្វែងរកអ្វីដែលថ្មីជារបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង និងរីកចម្រើន ឱ្យសមស្របទៅនឹងសម័យកាលកំពុងតែជឿនលឿន ព្រោះថាប្អូនៗពិតជាមានសំណាងណាស់ដែលបានរៀនសូត្រក្នុងពេលដែលប្រទេសមានសុខសន្តិភាព ។

លោកបានលើកឡើងថា រាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺមានចក្ខុវិស័យច្បាស់លាស់ ត្រឹមត្រូវ និងជាសេចក្តីសង្ឃឹមតែមួយគត់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត ហើយប្រជាពលរដ្ឋរស់នៅជាមួយនឹងសុខសន្តិភាព ។ លោកថា រយៈពេលជាង៤០ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ទាំងលើឆាកជាតិ-អន្តរជាតិ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស រួមមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម -ល- មាននៅគ្រប់ទីកន្លែងសម្រាប់បម្រើនជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានោះសមិទ្ធផលថ្មីសន្លាងជាផ្លូវល្បឿនលឿន ដែលតភ្ជាប់ភ្នំពេញ-ព្រះសីហនុ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការប្រែក្លាយធនធានមនុស្ស ឧស្សាហកម្មនៅតាមរោងចក្រសហគ្រាសកាន់តែតែច្រើនបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការងារកាន់តែប្រសើរ កាត់បន្ថយភាពក្រីក្រ ដែលទាំងនេះដោយសារការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាង៥០០ឆ្នាំកន្លងមកនេះពុំធ្លាប់មាននោះទេ ។

សូមបញ្ជាក់ថា ដែលអគារសិក្សា១ ខ្នង៦ បន្ទប់ ដែលបានសម្ពោធនាពេលនេះ មានទទឹង៩ម៉ែត្រ និងបណ្តោយ៤៨ម៉ែត្រ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនកែវផុសភូមិឫទ្ធី១ និងអគារស្នាក់នៅលោកគ្រូ-អ្នកគ្រូចំនួន១ខ្នង៤បន្ទប់ មានទទឹង៨ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ៕

អត្ថបទទាក់ទង