លោកគ្រូ សាន សុជា និងភរិយា យកចំណងដៃថ្ងៃមង្គលការចូលរួមមនុស្សធម៌
លោកគ្រូ សាន សុជា និងភរិយា បានយកចំណងដៃថ្ងៃមង្គលការ ចូលរួមជាមនុស្សធម៌ទៅកាន់៖
១. ឧបត្ថម្ភមន្ទីរពេទ្យគន្ធរបុប្ផា ១០លានរៀល
២. ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ ១០ លានរៀល
៣. ឧបត្ថម្ភគ្រូបង្រៀនវត្តមណីរ័ត្ន ១០០០$ (មួយពាន់ដុល្លា)
៤. ឧបត្ថម្ភអង្គការកុមារកម្ពុជាអូស្រ្តាលី ៥០០$ (ប្រាំរយដុល្លា)
៥. ឧបត្ថម្ភមេភូមិចាក់ដីធ្វេីផ្លូវ ៣០០$ (បីរយដុល្លា)
៦. ឧបត្ថម្ភសាលាហ៊ុនសែនប្រាសាទបាគងសម្រាប់ទិញទូរទស្សន៍បញ្ចាំងslid ៨០០$ (ប្រាំបីរយដុល្លា)
៧. ឧបត្ថម្ភកុមារកំព្រា ៥០០ $ (ប្រាំរយដុល្លា)
៨. ឧបត្ថម្ភសាលាឃុំមានជ័យ ៥០០$ (ប្រាំរយដុល្លា) សម្រាប់ទិញComputer
នេះបើយោងតាមទំព័រ Facebook ឈ្មោះលោកគ្រូ សាន សុជា នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សូមជម្រាបផងដែរថាមង្គលការលោកគ្រូ សាន សុជា និងអ្នកនាង ឡៅ ដាណេ បានប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងខេត្តសៀមរាប៕