Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” ដើម្បីឱ្យរោងចក្រកាន់តែកើន ទាល់តែហេដ្ឋារចនាសម្ព័ន្ធកាន់តែកើន “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 456
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” ដើម្បីឱ្យរោងចក្រកាន់តែកើន ទាល់តែហេដ្ឋារចនាសម្ព័ន្ធកាន់តែកើន “ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ” ដើម្បីឱ្យរោងចក្រកាន់តែកើន ទាល់តែហេដ្ឋារចនាសម្ព័ន្ធកាន់តែកើន “

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា បង្កើតរោងចក្រឱ្យកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារដល់បងប្អូននៅទីនេះ និងគ្រួសារបងប្អូនមិត្តភក្តិដែលគ្រប់អាយុ អាចត្រូវការធ្វើការងារបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាកម្មករ-កម្មការិនី និងនិយោជិត តាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រោងចក្រឧស្សាហកម្ម ត្រូវដាក់ទិសដៅការងារឱ្យចំៗ មិនមែនតែសំដៅលើឧស្សាហកម្មវាយនភណ្ឌកាត់ដេរតែមួយទេ ត្រូវដាក់ទិសដៅការងារដល់ឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិច ជាឧស្សាហកម្មដែលមានកម្រិតខ្ពស់ តម្លៃខ្ពស់ នេះជាហេតុផលមួយ ដែលទាមទារឱ្យមានរោងចក្រឧស្សាហកម្មឱ្យកាន់តែច្រើន ត្រូវមកធ្វើនៅក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាបង្កើតការងារ ឱ្យមានជំនាញទៅតាមវិស័យផ្សេងៗដូចជា វិស័យកាត់ដេរ អគ្គិសនី និងវិស័យជាច្រើនទៀត៕

 

 

អត្ថបទទាក់ទង